អំពី MTV EXIT
MTV EXIT គឺជាយុទ្ធនាការផ្សព្វផ្សាយមួយអំពីសេរីភាព អំពីសិទ្ធិមនុស្សរបស់យើងក្នុងការ ជ្រើសរើសកន្លែងដែលយើងរស់នៅ ជ្រើសរើសកន្លែងដែលយើងធ្វើការ ជ្រើសរើសមិត្តភ័ក្តិ និងជ្រើសរើសអ្នកដែលយើងស្រឡាញ់។ ពួកយើងភាគច្រើនមានសេរីភាពទាំងនេះ ប៉ុន្តែ សិទ្ធិមនុស្សជាមូលដ្ឋានទាំងនេះរបស់មនុស្សរាប់រយពាន់នាក់នៅទូទាំងពិភពលោកត្រូវបាន ដកហូត។ ពួកគេក្លាយជាជនរងគ្រោះនៃការជួញដូរក្នុងទម្រង់ជាទាសករសម័យទំនើប ហើយ ឧក្រិដ្ឋជន បានបង្ខំ បោកប្រាស់ ឬគម្រាមកំហែងពួកគេឲ្យធ្លាក់ទៅក្នុងទម្រង់ផ្សេងៗ នៃពលកម្ម ឬពេស្យាចារ។
MTV EXIT មានបំណងបង្កើនការយល់ដឹង និងការទប់ស្កាត់អំពីការជួញដូរមនុស្ស តាមរយៈ កម្មវិធីទូរទស្សន៍ គេហទំព័រ ព្រឹត្តិការណ៍ផ្សាយផ្ទាល់ និងការរួមជាដៃគូជាមួយអង្គការនានា ដែលធ្វើការប្រឆាំងនឹងការជួញដូរ។
អង្គការពលកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (ILO) ធ្វើការប៉ាន់ស្មានថា នៅទូទាំង ពិភពលោកមានមនុស្សប្រហែល២,៥លាននាក់ដែលជាជនរងគ្រោះនៃការជួញដូរ។ ជាង ពាក់កណ្តាលនៃជនរងគ្រោះទាំងនេះ គឺស្ថិតនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (ILO)។
ក្រុមឧក្រិដ្ឋជនអាចរកប្រាក់បានប្រមាណ១០ពាន់លានដុល្លារជារៀងរាល់ឆ្នាំ តាមរយៈការ ទិញ និងលក់មនុស្ស (UN) ។
ចូរមើលក្នុងគេហទំព័រនេះដើម្បីរៀនសូត្របន្ថែមអំពីការជួញដូរ និងរបៀបដែលលោកអ្នក អាចចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរ។ ចូរមើលភាពយន្តឯកសារដែលធ្វើបទ បង្ហាញដោយតារាល្បីល្បាញ ភាពយន្តខ្លីៗ និងការផ្សព្វផ្សាយ និងទទួលយកព័ត៌មានអំពី ព្រឹត្តិការណ៍ផ្សាយផ្ទាល់ដែលយើងកំពុងផលិត។
ដើម្បីរកឃើញព័ត៌មានបន្ថែមអំពីការជួញដូរ សូមចូលទៅទំព័រការជួញដូរ ហើយសម្រាប់ ហេតុការណ៍របស់ប្រទេសនីមួយៗ សូមមើលផែនទីរបស់យើង។
ដើម្បីរកឃើញព័ត៌មានបន្ថែមអំពីយុទ្ធនាការផ្សព្វផ្សាយ សូមទាក់ទងយើងខ្ញុំតាមរយៈ អ៊ីមែលៈ info@mtvexit.org។
ចូលរួមប្រយុទ្ធប្រឆាំងដើម្បីបញ្ចប់ការជូញដូរនិងការធ្វើអាជីវកម្មលើមនុស្ស។












